ប្រទេសថៃ៖ ជាទូទៅចាប់ពីជងឺកូវីដ-១៩ បានមកដល់ សេចកិច្ចគ្រប់ប្រទេសចាប់ផ្ដើមធ្លាក់ចុះគ្រប់វិស័យ ប៉ុន្តែនៅក្នុងប្រទេសថៃចាប់ពីជំងឺកូវីដបានស្ងប់ស្ងាត់បន្តិច ស្រាប់តែវិស័យកសិកម្ម បានចាប់ផ្ដើមស្ទុះឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះមានដំណាំសេដ្ឋកិច្ចចំនួន៥ប្រភេទ ដែលបង្កើនប្រាក់ចំណូលដ៏ច្រើនមហាសាលដល់ប្រទេសថៃ មានដូចជា ដូងប្រេង ដំឡូងមី កៅស៊ូ អំពៅ និង ស្រូវ។
មជ្ឈមណ្ឌលវិភាគសេដ្ឋកិច្ច TTB ឬ ttb analytics រំពឹងថានៅឆ្នាំ ២០២២ ប្រាក់ចំណូលកសិកម្មពីដំណាំសេដ្ឋកិច្ចសំខាន់ៗ ដែលផ្ដល់សាច់ប្រាក់ដ៏មហាសាលចំនួន ៥ ប្រភេទ គឺដូងប្រេង ដំឡូងមី កៅស៊ូ អំពៅ និងស្រូវ នឹងកើនឡើងដល់ ៨៨៦ ពាន់លានបាត ដែលជាការកើនឡើង ១៦.១ភាគរយ គឺជាចំនួនខ្ពស់បំផុតបើធៀបនឹង ឆ្នាំមុនៗ ។
ជាមួយគ្នានោះគេសិក្សា និងបានបញ្ជាក់ថាៈ
-
- ស្រូវ៖ ប្រាក់ចំណូលពីកសិដ្ឋានត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២៩៣ ពាន់លានបាត ឬកើនឡើង ១២.៦ភាគរយ មូលហេតុ ដោយសារតែការពង្រីកដីស្រែបន្ថែមរបស់កសិករ ហើយការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ទាំងនៅក្នុងអាងស្តុកទឹក និងទឹកភ្លៀងធម្មជាតិ ដែលរំពឹងថានឹងកើនឡើងខ្លាំង ខណៈដែលតម្លៃស្រូវត្រូវបានរំពឹងថានឹងប្រសើរឡើង។
- កៅស៊ូ៖ ប្រាក់ចំណូលពីកសិដ្ឋានត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២៨៩ ពាន់លានបាត ឬកើនឡើង១២.៣ភាគរយ។ មូលហេតុ ដោយសារតែការកើនឡើងនៃតម្លៃប្រេងឆៅ បណ្តាលឱ្យក្រុមហ៊ុនផលិតសំបកកង់កែតម្រូវសមាមាត្រនៃកៅស៊ូសំយោគទៅជាកៅស៊ូធម្មជាតិបន្ថែមទៀត រួមទាំងការកើនឡើងនៃតម្រូវការកៅស៊ូ ទាំងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញសំខាន់ៗ មាន ចិន និងម៉ាឡេស៊ីជាដើម។
- ដូងប្រេង៖ ចំណូលកសិកររំពឹងទុក នឹងកើនឡើងដល់ ១២៨០ ពាន់លានបាត ឬកើនឡើង ១៣.៦ភាគរយ ការឡើងថ្លៃនេះបណ្តាលមកពីតម្លៃប្រេងឆៅឡើងថ្លៃ ហើយប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសផលិតដូងប្រេងធំជាងគេលើពិភពលោក បានដាក់កម្រិតលើការនាំចេញប្រេងដូង ដើម្បីរក្សាតម្លៃប្រេងដូងដែលប្រើសម្រាប់ចម្អិនអាហារក្នុងប្រទេសកុំឱ្យឡើងថ្លៃពេក ដូច្នេះវាជាឱកាសសម្រាប់ប្រទេសថៃ។
- អំពៅ៖ ប្រាក់ចំណូលពីកសិដ្ឋានត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ០.៩៧ ពាន់លានបាត ឬកើនឡើង ៤៧.៩ភាគរយ មូលហេតុការឡើងថ្លៃអំពៅដោយសារតែសមាគមរោងចក្រស្ករចំនួន ៣ គឺ សមាគមរោងម៉ាស៊ីនស្ករថៃ សមាគមអ្នកផលិតស្ករ និងជីវថាមពលថៃ និងសមាគមពាណិជ្ជកម្មឧស្សាហកម្មស្ករ រួមគ្នាធានាតម្លៃអំពៅសម្រាប់រដូវផលិតឆ្នាំ ២០២៥ យ៉ាងតិច ១,០០០ បាតក្នុងមួយតោន ដែលជំរុញកសិករឱ្យដាំដុះកាន់តែច្រើន។
- ដំឡូងមី៖ ប្រាក់ចំណូលពីកសិដ្ឋានត្រូវបានគេរំពឹងថានឹងកើនឡើងដល់០.៧៩ ពាន់លានបាត ឬ ១៧.១ភាគរយ មូលហេតុតម្លៃដំឡូងមីនឹងកើនឡើង ដោយសារ តម្រូវការ កែច្នៃ ជា បន្ទះ ដំឡូងមីគ្រាប់ ម្សៅដំឡូងមី និងបង្កើនអេតាណុល ទន្ទឹមនឹងការ ឡើង ថ្លៃប្រេងឆៅធ្វើឱ្យ ដំឡូងមីឡើងថ្លៃផងដែរ៕ ប្រភព៖ thansettakij