ខេត្តសៀមរាប ៖ សត្វទោចម្កុដពីរក្បាលទៀតត្រូវបានដោះលែងនៅតំបន់អង្គរ ចូលទៅក្នុងព្រៃជុំវិញតំបន់អង្គរនាពេលថ្មីៗកន្លងទៅនេះ ដែលជាផ្នែកមួយនៃគម្រោងដោះលែងសត្វព្រៃតំបន់អង្គរ។
សត្វបក្សីមួយចំនួនក៏ត្រូវបានដោះលែងផងដែរ រួមមានព្វាំង កេងកងធំ និងក្ងោក។ សត្វក្ងោកត្រូវបានបរិច្ចាគដោយមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ (ACCB) ។
សូមអរគុណដល់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ ដែលបានបរិច្ចាគសត្វក្ងោកដល់អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលព្រៃឈើសម្រាប់ការគាំទ្រដល់គម្រោងមួយនេះ៕