ការសិក្សាថ្មីមួយបានលើកឡើងថា អ្នកមិនគួរមានអារម្មណ៍មានកំហុសទេចំពោះការផឹកស្រាក្រហមក្នុងកម្រិតមធ្យមក្នុងអំឡុងថ្ងៃណាមួយនៃសប្តាហ៍ ព្រោះការពិតគឺថា ស្រាក្រហមអាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នក។
ក្រុមអ្នកជំនាញនៅអាល្លឺម៉ង់និងអៀរឡង់ខាងជើងបានពិនិត្យមើលការផ្សារភ្ជាប់គ្នារវាងការទទួលទានសារជាតិ Flavonoids ដែលមាននៅក្នុងស្រាក្រហមក្នុងចំណោមអាហារនិងភេសជ្ជៈដទៃទៀតនិងសម្ពាធឈាមក្នុងសំណាកជនជាតិអាល្លឺម៉ង់ជិត ១.០០០ នាក់។
ពួកគេបានរកឃើញថា ការទទួលទានស្រាក្រហម ៣ កែវ (ចំណុះស្តង់ដារ ១២៥ មិល្លីលីត្រ) ក្នុងមួយសប្តាហ៍ អាចបន្ថយសម្ពាធឈាម។
តាមការស្រាវជ្រាវ សារធាតុ Flavonoids ជួយបន្ធូរសាច់ដុំនៅក្នុងសរសៃឈាមរបស់យើង ដែលអនុញ្ញាតឱ្យសរសៃឈាមបើកធំ ហើយដូច្នេះធ្វើឱ្យប្រសើរឡើងនូវលំហូរឈាម។
យ៉ាងណាមិញ អ្នកជំនាញសង្កត់ធ្ងន់ថា ប្រសិនបើអ្នកមិនចេះផឹកស្រាទេ អ្នកមិនគួរចាប់ផ្តើមផឹកស្រាក្រហមទេ ហើយអ្នកចេះផឹកស្រាប់គួរតែប្រកាន់ខ្ជាប់នឹងការផឹកល្មម៣កែវក្នុងមួយសប្តាហ៍៕ ប្រភព ៖ Daily Mail