ការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការី ដែលផ្ទុកសារធាតុ Fenugreek ច្រើនសម្បើមនោះ អាចជួយបង្កើនអារម្មណ៍ត្រេកត្រអាលក្តៅរោលរាលដល់ស្ត្រី។
អ្នកស្រាវជ្រាវនៅឥណ្ឌារាយការណ៍ថា ការី ដែលជារុក្ខជាតិពេញនិយមក្នុងម្ហូបឥណ្ឌា ជួយបង្កើនចំណង់ផ្លូវភេទ ដោយកាត់បន្ថយបញ្ហាដូចជាស្ងួតទ្វារមាសចំពោះស្ត្រីដែលមានសុខភាពល្អ។
ក្រុមអ្នកជំនាញបានផ្តល់សារធាតុ Fenugreek សរីរាង្គដែលមានឈ្មោះថា FenuSMART (FHE) ដល់ស្ត្រីមានរដូវចំនួន ២៤ នាក់ដែលមានអាយុចន្លោះពី ២០ ទៅ ៤៨ ឆ្នាំ។
ដោយប្រៀបធៀបទៅនឹងអ្នកដែលមិនទទួលទានជាតិការីនេះ ស្ត្រីបានកើនចំណង់ផ្លូវភេទ ថយចុះអារម្មណ៍ឆេវឆាវ និង កើនអ័រម៉ូន Estradiol ដែលជាអ័រម៉ូនចំណង់ផ្លូវភេទរបស់មនុស្សស្រី។
អ័រម៉ូន Estradiol ជួយបង្កើនចំណង់ផ្លូវភេទចំពោះស្ត្រីនិងចូលរួមសម្រួលដល់វដ្តរដូវបន្តពូជបានទៀងទាត់។
ក្នុងករណីស្ត្រីអស់រដូវ ការីអាចកាត់បន្ថយភាពមិនស្រួលក្នុងខ្លួនផ្សេងៗដូចជា ស្ងួតទ្វារមាស អសមត្ថភាពផ្លូវភេទ បែកញើសស្អិតក្តៅពេញខ្លួន គេងមិនលក់ ប្តូរអារម្មណ៍ឥតល្ហែ និង បាក់ទឹកចិត្ត៕