ការប្រើប្រាស់កុំព្យូទ័រនៅលើតុ ឬកុំព្យូទ័រយួរដៃ ហាក់មានសន្ទុះយ៉ាងខ្លាំងជាពិសេសការប្រើប្រាស់កុំព្យូទ័រយួរដៃ ក៏ព្រោះថា មនុស្សជាច្រើនតម្រូវឱ្យធ្វើការងារពីផ្ទះ ដូចនេះសម្រាប់កុំព្យូទ័រយួរដៃ អ្នកអាចជ្រើសរើសបានក្នុងតម្លៃប្រហែលមួយរយដុល្លារឡើងទៅ នោះអ្នកអាចធ្វើការងាររបស់អ្នកជាមួយវាបានហើយ ។ ដោយឡែកសម្រាប់ការលើកឡើងនេះ កុំព្យូទ័រយួរដៃប្រភេទថ្លៃលំដាប់ពិភពលោក មិនទាស់ខុសអ្វីនោះទេគ្រាន់តែស្រមៃថា បានវាមកប្រើ ឬធ្វើជាម្ចាស់របស់វា ។ ហើយក៏សម្រាប់អ្នកដែលកំពុងចង់បាន កុំព្យូទ័រយួរដៃមួយដែលគួរឱ្យស្រឡាញ់ និងជារបស់មួយដែលមើលទៅមានតែយើង ។
លំដាប់ទី ១ លើពិភពលោក ៖ MJ’s Swarovski & Diamond Studded Notebook វាមានតម្លៃ 3.5 លានដុល្លារអាមេរិក ។ Ukrainian art studio MJ បានបង្កើតកុំព្យូទ័រយួរដៃថ្លៃបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០១៦ ជាមួយនឹងការតំឡើងគ្រឿងបន្លាស់បច្ចេកទេស ដ៏ប្រណីតរបស់ពួកគេ។ តម្លៃដែលធ្វើឱ្យភ្ញាក់ផ្អើលនោះគឺ វាត្រូវបានគេដាំត្បូងពេជ្រពណ៌ស និងខ្មៅរាប់រយ ដែលដាក់នៅលើគ្របមុខរបស់កុំព្យូទ័រយួរដៃនេះ ។ កុំព្យូទ័រយួរដៃនេះផងដែរមានលក្ខណៈស្តង់ដារ ហើយផ្ទៃក្នុងរបស់វាមិនមានអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ (ដូចនឹងកុំព្យូទ័រយួរដៃធម្មតាដែរ) ។ វាត្រូវបានកំណត់ក្នុងការផលិត ប៉ុន្តែមានទិន្នន័យច្បាស់លាស់ថា ចំនួនកំណត់នោះប៉ុន្មាននោះទេ ។
លំដាប់ទី ២ លើពិភពលោក ៖ Luvaglio មានតម្លៃ ១ លានដុល្លារអាមេរិក ។ អ្នកប្រហែលជាគិតថា ហេតុអ្វីគ្រាន់តែកុំព្យូទ័រយួរដៃមួយសោះ មានតម្លៃដល់ ១ លានដុល្លារ ។ ពិតប្រាកដណាស់ កុំព្យូទ័រនេះសាមញ្ញ ប៉ុន្តែអ្វីដែលធ្វើឱ្យពួកវាមានតម្លៃយ៉ាងនេះ ក៏ព្រោះថា វាផលិតឡើងដោយដាំពេជ្រមកជាមួយ ។ កុំព្យូទ័រយួរដៃនេះបំពាក់នូវអេក្រង់ OLED ទំហំ ១៧ អ៊ីញ ទំហំនៃការផ្ទុកទិន្នន័យមាន ១២៨ ជីកាបៃ (17-inch OLED display, 128GB SSD) និងមានមុខងារស្កេនម្រាមដៃ ។ល។ ជាមុខងារធម្មតាដែលកុំព្យូផ្សេងក៏មាន ។
លំដាប់ទី ៣ លើពិភពលោក ៖ Tulip E-GO Diamond មានតម្លៃ 355,000 ដុល្លារអាមេរិក ។ មិនខុសគ្នាអ្វីនឹងកុំព្យូទ័រខាងលើនោះទេ វាមានតម្លៃថ្លៃបែបនេះ ដោយសារវា ធ្វើពីផ្លាឡាដ្យូមរឹង មាសស និងដាំដោយពេជ្រកាត់ដ៏អស្ចារ្យ ។ វាមានរូបរាងទៅនឹងការបូបយួរដៃ ដែលផលិតដោយ Tulip ក្រោមផ្លាក the E-GO Life-Style B.V brand ហើយវាមើលទៅកុំព្យូទ័រនេះប្រហែលជាគេផលិតសម្រាប់មនុស្សស្រី ព្រោះរាងការបូបយួរដៃរបស់មនុស្សស្រី ៕ ប្រភព ៖ WEALTHYGORILLA