យោងតាម Orlando Health បានឱ្យដឹងថា ការញ៉ាំអាហារដែលសម្បូរជាតិដែកមុនពេលបរិច្ចាគឈាមនឹងជួយឱ្យអ្នកទទួលបានបទពិសោធន៍ដ៏ជោគជ័យក្នុងការបរិច្ចាគ។
នេះគឺដោយសារតែអ្នកបាត់បង់ជាតិដែកក្នុងអំឡុងពេលបរិច្ចាគឈាម ដូច្នេះការទទួលទានអាហារសម្បូរជាតិដែកខ្លះនៅមុនពេលនិងបន្ទាប់ពីការបរិច្ចាគរបស់អ្នកគឺចាំបាច់ណាស់ដើម្បីចៀសវាងភាពស្លេកស្លាំង ជាពិសេសប្រសិនបើអ្នកជាមនុស្សម្នាក់ដែលបរិច្ចាគញឹកញាប់។
ប្រភពអាហារសម្បូរជាតិដែករួមមាន ស្ពៃស្ពីណាច សណ្តែកគុយ និងសណ្តែកខៀវ។ Orlando Health ក៏ផ្តល់អនុសាសន៍គ្រាប់ធញ្ញជាតិសម្បូរជាតិដែកសម្រាប់ជាអាហារពេលព្រឹកផងដែរដូចជា សាច់ ស៊ុត និង អាហារសមុទ្រ។
បន្ថែមពីលើជាតិដែក លោកអ្នកអាចព្យាយាមបង្កើនការទទួលទានវីតាមីន C ដែលជួយឱ្យរាងកាយរបស់អ្នកស្រូបយកជាតិដែក។ ផ្លែឈើនិងបន្លែបៃតងគឺជាប្រភពដ៏ល្អបំផុតនៃវីតាមីន C ៕