សុនខឥឡូវត្រូវបានគេបង្ហាត់ឱ្យរកមេរោគកូរ៉ូណាលើខ្លួនមនុស្សដោយការហិតក្លិនក្លៀករបស់ពួកគេ ហើយពួកវាក៏ត្រូវបានគេប្រើក្នុងព្រលានយន្តហោះជុំវិញពិភពលោកដែរ។
អ្នកស្រាវជ្រាវមកពីសាលា National Veterinary School of Alfort ប្រទេសបារាំងបានជ្រើសរើសសុខ៦ក្បាលដែលធ្លាប់បង្ហាត់ហិតក្លិនចេញពីរបស់របរ និងបង្ហាត់វាឡើងវិញដើម្បីចាប់រកអ្នកកើតកូវីដ១៩។
ដោយសារតែភាពប៉ិនប្រសព្វក្នុងការហិតក្លិនរបស់ពួកវា សុនខត្រូវបានគេប្រើដើម្បីហិតក្លិនថ្នាំញៀន គ្រឿងផ្ទុះ និងសូម្បីតែអ្នកកើតមហារីកក្រពះ។
អ្នកវិទ្យាសាស្ដ្របារាំងមួយក្រុមឥឡូវបានបង្ហាញថា សុនខដ៏ស្មោះត្រង់របស់យើងអាចជួយអាយុជីវិតមនុស្សបានហើយ អំឡុងពេលការរីករាលដាលវីរុសកូរ៉ូណា ដោយវាអាចហិតត្រូវបានពី៧៥ភាគរយទៅ១០០ភាគ៕ ប្រភព ៖ Daily Mail