ភ្នំពេញ.មុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ជាច្រើនលើក និងបច្ចុប្បន្នជាមុខសញ្ញាយ៉ាងសកម្មកាច់សោរ.ម៉ូតូ .ក្នុងរាជធានីភ្នំពេញ ជាងពិសេសតែងតែធ្វើសកម្មភាព ក្នុងទឹកដីនៃខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌដង្កោ ពេលនេះត្រូវបានកម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវ បង្ក្រាបបានជាក់ នៅខេត្តព្រៃវែង បានម្នាក់ ចំណែក បក្សពួកម្នាក់ទៀត កំពុងរត់គេចខ្លួន តែទោះជាយ៉ាងណាកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនឹងបង្ក្រាប ឲខានតែបាន ចំពោះបក្សពួកដែលកំពុងគេចខ្លួននេះ ។
ប្រត្តិបត្តិការនេះក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។
ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង អធិការរដ្ឋាននគរបាលស្រុកស៊ីធរកណ្តាល ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
បានបង្ក្រាបជនសង្ស័យឈ្មោះ ពេជ្រ ធា ហៅ ជា ធា ហៅ ពែ ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅភូមិយស ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ពាក់ពន្ធ័ករណី លួចមានស្ថានទម្ងន់ទោស និងដោយមានការសម្របសម្រួលដោយឯកឧត្តមព្រះរាជអាជ្ញារខេត្តព្រៃវែង និងលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ តាមទូរស័ព្ទុ។យោងតាមពាក្យបណ្តឹងជនរងគ្រោះ៩ករណី នេះមិនទាន់សរុបទាំងជនរងគ្រោះមិនទាន់ដាក់ពាក្យបណ្តឹង។
សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពបាញ់ប្លន់ជនរងគ្រោះជាមួយគូកនម្នាក់ទៀតចំនួន៩ករណីពិតប្រាកដមែន ។ចំពោះជនសង្ស័យឈ្មោះ ពេជ្យ ធា ហៅ ជា ធា ហៅ ពែ គឺជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាពយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងធ្លាប់ជាប់ពន្ធនាគារ ពីបទប្រើប្រាស់អាវុធខុសច្បាប់ និងលួច ។
បញ្ជាក់ថា:ករណីបង្ក្រាបខាងលើនេះកម្លាំងសមត្ថកិច្ចប្រថុយនឹងគ្រោះថ្នាក់ខ្លាំងមែទែព្រោះជនសង្ស័យជាជើងចាស់ក្នុងការបាញ់ប្លន់និងគំរាមភ្ជង់យកទ្រព្យសម្បត្តិជាច្រើនករណី។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសាកសួរជនសង្ស័យ និងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំណែកបក្សពួកម្នាក់ទៀតកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។