ភ្នំពេញ: អាបារាំងនឹងដៃគូរ ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីនារីម្នាក់បានសម្រេច តែចំថ្ងៃស៊យ រត់មិនរួចត្រូវបានប្រជាពលរដ្ឋចាប់បានវាយទ្រោម ទើបប្រគល់អោយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ កាលពីវេលាម៉ោង៧និង០០នាទី ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិនៅព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ជួន សុខជាតិ ១៤ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ ប៉ប៉្រកខាងត្បូង កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម។ទី២ ឈ្មោះ អេឡិច តារាពេជ្រ អាយុ១៨ឆ្នាំ ស្នាក់នៅ នៅភូមិចំការឪឡឹក សង្កាត់កាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ចំណែកនារីជនរងគ្រោះមានឈ្មោះ យឹម ធានី អាយុ២២ មុខរបរបុគ្គលិកក្រុមហ៊ុន។
តាមប្រភពព័ត៌មានបានឲ្យថឹងថាមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូមួយគ្រឿងតាមបណ្តោយផ្លូវសហព័ន្ធរូស្សីពីជើងទៅត្បូងរហូតមកដល់ស្តុបផ្លូវបំបែក (ផ្លូវតាកន) ភូមិព្រៃជីសាក់ ស្រាប់តែលិចមុខជនសង្ស័យទាំង២នាក់ខាងលើជិះម៉ូតូម៉ាកឃ្លិច ពណ៍ឈាមជ្រូកមួយគ្រឿងពាក់ស្លាកលេខ កំពង់ចាម 1G-4244 មកពីក្រោយឆក់យកទូរស័ព្ទម៉ាក អាយហ្វូន ពីនារីរងគ្រោះ រួចព្យាមជិះគេចមកដល់ភូមិព្រៃព្រីងខាងជើង១ ទើបនារីរងគ្រោះនិងប្រជាពលរដ្ឋដេញឃាត់បាន ស្វាគមន៍មួយនាក់១ដៃ១ជើង និងរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី៣ ចុះឃាត់ខ្លួនភាមៗយកមកសួរនាំ និងកសាងសំណុំរឿងទៅផ្នែកជំនាញដើម្បីចាត់ការតាមនិតិវិធី៕