នាពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មានវិទ្យា សង្កេតឃើញអំពើឆបោក តាមទំព័រហ្វេសប៊ុក (ហ្វេសបុកផេក ) មួយចំនួន ដោយប្រើប្រាស់ឈ្មោះ និងរូបថតរបស់បុគ្គលល្បីៗ បោកបញ្ឆោត ប្រជាពលរដ្ឋដើម្បីចុចLike ទំព័រហ្វេសប៊ុក (ហ្វេសបុកផេក) និងចែករំលែក (Share) អត្ថបទ ចាប់អារម្មណ៍មួយចំនួនតៗគ្នា ។
ឧទាហណ៍ ៖ ការឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ឋ ឬត្រូវរង្វាន់ទូរស័ព្ទដៃ ជំនាន់ថ្មីជាដើម។ តាមការស្រាវជ្រាវ របស់ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានព័ត៌មាន វិទ្យា ជនខិលខូចបាន ប្រើប្រាស់វិធីសាស្ត្រចំនួន០២ ដើម្បីទាញ យកផលប្រយោជន៍ ។
វិធីសាស្រ្តទី១ ៖ ជនខិលខូចធ្វើការផ្ញើសារទៅម្ចាស់គណនីហ្វេសបុ កដែលបាន Like និង ចែករំលែក (Share) អត្ថបទខាងលើដើម្បីបញ្ចុះបញ្ចូល ឲ្យផ្ញើប្រាក់មួយចំនួន ដើម្បីជាថ្នូរនឹង បើកជាសាច់ប្រាក់សុទ្ឋ ឬរង្វាន់មានតម្លៃផ្សេងៗ និងវីធីសាស្ត្រទី២ ៖ បន្ទាប់ពីទទួលបានចំនួន Like និងចែករំលែក (Share) ជាច្រើនសន្ឋឹកសណ្ឋាប់រួចមក ជនខិលខូច នឹងធ្វើការប្តូរ ឈ្មោះទំព័រហ្វេសបុក(Facebook Page) ធ្វើការលុបចោល នូវទិន្ឋន័យចាស់ៗ និងធ្វើការលក់ ទំព័រហ្វេសបុក (Facebook Page) បន្ត ។
នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រើនរំលឹក ដល់មហាជន ដែលកំពុងប្រើប្រាស់ បណ្តាញផ្សព្វផ្សាយសង្គម សូមមេត្តាប្រុងប្រយ័ត្នអំពើឆបោកទាំងអស់នេះ និងធ្វើការរាយការណ៍ ដល់សម្ថតកិច្ច ដែលនៅជិតលោកអ្នក ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនខិលខូចទាំងនោះ មកផ្តទ្ទា ទោសតាមច្បាប់ ៕ ប្រភព ៖ នាយកដ្ឋានព័ត៌មានវិទ្យា