ភ្នំពេញ៖ លោក ផែង វណ្ណៈ បានបង្ហោះនៅមុនបន្តិចបានដឹងថា ក្រោយពីសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វេីការតាមដាន និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះរួចមក នៅរសៀលថ្ងៃ០៨ ខែកញ្ញា ឆ្នាំ២០២០ នេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានអនុវត្តតាមដីការតុលាការដោយបានធ្វេីការនាំខ្លួនឈ្មោះ អេង សំអាត ពីបទចោទប្រកាន់ “ប្រទូស្តកេរខ្មាស “ បញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ។
សូមអរគុណដល់ សមត្ថកិច្ចនគរបាលខណ្ឌ និង សមត្ថកិច្ច នគរបាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំស្រាវជ្រាវករណីនេះដេីម្បីរកយុត្តិធម៌អោយជនរងគ្រោះ ។ ចុងក្រោយខ្ញុំក៏សូមអរគុណ ហ្វេសប៊ុក ផងដែរ ដែលបានជួយជម្រុញករណីនេះទទួលបានលទ្ធផលលឿនរហ័ស ។
ជាមួយគ្នានដែរខាងស្នងការនគរបាលដ្ឋានរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ក្នុងនាមជាមន្ត្រីអនុវត្តច្បាប់មិនដែលព្រងេីយកន្តេីយឬលាក់បាំងអ្វីឡេីយ ជាក់ស្តែងសមត្ថកិច្ចមិនអាចអនុវត្តការងារណាដោយមិនមានភាពច្បាស់លាស់ឡេីយ ហេីយសមត្ថកិច្ចក៏មិនទុកករណីល្មេីសណាមួយចោលដែរ ។ ដេីម្បីឲ្យមានភាពច្បាស់លាស់មុននឹងអនុវត្តការងារអ្វីមួយ គឺសមត្ថកិច្ចត្រូវតែធ្វេីការតាមជំនាញ ជាពិសេសត្រូវធ្វេីការស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការអនុវត្តខុស ឬចាប់មនុស្សខុស ៕