ត្បូងឃ្មុំ ៖ ប្រភពច្បាស់ការណ៍ ពីនគរបាលខេត្តត្បូងឃ្មុំ នៅរសៀល ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានឱ្យដឹងថា នៅមុននេះបន្តិចកម្លាំងនគរបាលខេត្តត្បូងឃ្មុំ សហការជាមួយនិងនគរបាលស្រុកតំបែរ បានធ្វើការឃាត់ខ្លួនហើយ ក្មេងប្រុសម្នាក់ ដែលបានបានបង្ហោះក្នុងប្រព័ន្ធTIK TOK និយាយថាអង្គវត្ត មិនមែនជារបស់ខ្មែរទេ ។ ជនសង្ស័យមានឈ្មោះ ញ៉ែល ធារីណា អាយុ២៣ឆ្នាំ ។
ក្នុងខ្លីបវីដេអូដែលក្មេងនោះលេង និយាយថា អង្គវត្ត មិនមែនជារបស់ខ្មែរទេ ត្រូវបានគេចែករំលែក ក្នុងន័យរិះគន់ និងខឹងសម្បារគ្រប់ៗគ្នា ដោយសារតែការ ប្រមាថយ៉ាងធ្ងន់ធ្ងរ សម្រាប់ជាតិរបស់ខ្លួន ។ បច្ចុប្បន្ន នគរបាលយុត្តិធម៌ កំពុងដំណើរការនិតិវិធី លើជនមួយនេះ ៕