ព្រះសីហនុ ៖ អភិបាលខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានប្រកាស បេីកប្រតិបត្តិការធំមួយ ដេីម្បីបង្ក្រាបករណី ចោរលួចខ្សែភ្លេីងបំភ្លឺ សាធារណ: ហើយឯកឧត្ដមផ្ដល់ថវិកា ១០លានរៀល អោយសមត្ថកិច្ច ដឹកនាំការបង្ក្រាប អោយខានតែបាន ។
ឯកឧត្ដមបានឱ្យដឹងថា « ខ្ញុំផ្ដល់ថវិកា ១០លានរៀល អោយសមត្ថកិច្ច ដឹកនាំការបង្ក្រាប អោយខានតែបាន ។ បទល្មេីសតូចតាច តែផ្ដន្ទាទោសដោយ មិនលេីកលែង។ អ្នកទិញខ្សែភ្លេីងរបស់ចោរ បេីចង់រួចខ្លួន សូមឆាប់រាយការណ៍អោយបានឆាប់ បេីលាក់លៀមទៀត ដល់ពេលសមត្ថកិច្ចស្រាវជ្រាវរកឃេីញ គឺត្រូវមានទោសជាដាច់ខាត » ។
សូមជម្រាបថា កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ ក៏មានជនមិនស្គាល់មុខ ដែលចាត់ទុកថា ជាមនុស្សចង្រៃ បានដេីរដក ដេីមផ្កាក្រដាស ដែលក្រុមការងារ បានដាំរួចកន្លងមក នៅមហាវិថីជំទាវម៉ៅ ចោលអស់រាប់រយគុម្ភ បោះរាយប៉ាយនៅលេីផ្លូវ ៕