ភ្នំពេញ៖ជនសង្ស័យម្នាក់បានធ្វើសកម្មភាព ភ្ជង់ប្លន់យកកាបូបលុយនិងទូរស័ព្ទពីស្ត្រី ម្នាក់សម្រេច រួចរត់គេចខ្លួនតែត្រូវស្ត្រីរងគ្រោះ ស្រែកផ្អើលឆោឡោរឡើងដល់ប្រជាពលរដ្ឋជិតខាងដេញចាប់បានជនសង្ស័យស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានទៅដល់ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។
ហេតុការណ៍នេះវេលាម៉ោង០១ម៉០០នាទី រំលង អាធ្រាត្រឈាន ចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នៅចំណុចផ្ទះលេខ០៧ ផ្លូវ លេខ៤៧ ក្រុមទី២០២ ភូមិ១៥ សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ចាន់ ចំណាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ។វត្ថុតាងចាប់យក៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាកOPPO ពណ៌ខ្មៅនិងលុយខ្មែរចំនួន២៧០០០៛(ពីរម៉ឺនប្រាំពីរពាន់រៀល) ។ កាំបិតសំប៉ែតមុខស្រួច ជារបស់ជនសង្ស័យ។ដោយឡែកជនរងគ្រោះឈ្មោះ ទង់ សណា្តន ភេទស្រីអាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះលេខ០៧ ផ្លូវលេខ៤៧ ភូមិ១៥ សង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឲដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ទង់ សណ្តាន បានត្រឡប់មកពីលក់ដូរវិញចូលក្នុងផ្ទះ ហើយបិតទ្វារមិនបានខ្ទាស់គន្លឹះ រួចក៏ចូលក្នុងបន្ទប់ទឹក ចេញពីបន្ទប់ទឹកវិញ បានចាក់សោរម៉ូតូបើកឃ្លប់យកកាបូបយួរដៃ(កាបូបលុយ) ស្រាប់តែជនសង្ស័យឈ្មោះ ចាន់ ចំណាន ស្ទុះដើរចូលក្នុងផ្ទញជនរងគ្រោះ ហើយឃើញជនរងគ្រោះកាបូបលុយចេញពីក្រោមកែបម៉ូតូ ជនសង្ស័យបានយកកាំបិតសំប៉ែតមុខស្រួច ដងជ័រពណ៌ខ្មៅ ភ្ជង់ជនរងគ្រោះឆក់យកកាបូបលុយបានសម្រច បំរ៉ុងរត់គេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោចោរៗផ្អើលដល់ប្រជាពលរដ្ឋជិតខាងដេញចាប់បានជនសង្ស័យ ស្របពេលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ល្បាតក្នុងមូលដ្ឋានទៅដល់ធ្វើការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ចាន់ ចំណាន បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតសំប៉ែតមុខស្រួចភ្ជង់លើជនរងគ្រោះយកកាបូបលុយប្រាកដមែន។ទើបសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះ កសាងសុំណុំរឿងតែម្តង៕