ភ្នំពេញ៖ ជនដៃដល់ដែលសម្លាប់ស្ត្រីម្នាក់ ច្រមុជក្នុងទឹកកាលថ្ងៃទី ១៩ ខែសី ហា ឆ្នាំ ២០២០ មាន ករណី ឃាតកម្ម ត្រង់ ចំណុចភូមិ ស្វាយតានី ឃុំបឹងព្រះ ស្រុក បាភ្នំ ខេត្ត ព្រៃវែង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់ហើយ។
បេីយោង តាម ពាក្យបណ្តឹង ឈ្មោះ អុឹង ប៉ាង ភេទស្រី អាយុ៦៥ឆ្នាំ ត្រូវ ជា ម្ដាយរបស់ ជនរងគ្រោះ បាន អោយ ដឹង ថា នៅ ថ្ងៃ ទី ១៩ ខែ សីហា ឆ្នាំ ២០២០ វេលា ម៉ោង ១៧:៣០នាទី ឈ្មោះ អុឹម រ័ត្ន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ បាន មក ឌុបជនរងគ្រោះ ឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ជាមួយ ម៉ូតូ ០១ គ្រឿង ចេញ ទៅទិសខាងកេីតទៅបាត់ ។ ស្រាប់ តែនៅ ថ្ងៃទី២១ ខែ សីហា ឆ្នាំ ២០២០ ក៏ប្រទះ ឃេីញ សាកសព ជនរងគ្រោះ តែ ម្តង ។
បន្ទាប់ពីធ្វេីការស្រាវជ្រាវ និង កំណត់ មុខ សញ្ញា នៅ ថ្ងៃ ទី ២២ខែ សីហា ឆ្នាំ ២០២០ វេលា ម៉ោង ៧:៥០នាទី កម្លាំង នាយកដ្ឋាន នគរបាល ព្រហ្ម ទណ្ឌ ដឹកនាំដោយ លោកវរសេនីយឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំ កម្លាំង ស្នងការដ្ឋាន នគរបាល ខេត្ត ព្រៃវែង បង្រ្កាប ករណីខាងលេី ឃាត់ខ្លួន បានជនសង្ស័យឈ្មោះ ឈ្មោះ អុឹម រត័្ន ហៅ ឆ្អឹង ភេទ ប្រុស អាយុ២០ឆ្នាំ ស្នាក់នៅ ភូមិ ប្រស្រែ ឃុំបឹងព្រះ ស្រុក បាភ្នំ ខេត្ត ព្រៃវែង ត្រង់ចំណុច សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ដេីម្បីយកមកធ្វេីការ សាកសួរ ។
សំភារៈ ដកហូត រួមមាន ៖ ទូរសព្ទ ០១គ្រឿង ម៉ាក LG V20 ពណ៌ខ្មៅ និង កាបូប ប្រាក់ ចំនួន ០១ ។
បន្ទាប់ ពីធ្វេីការសាកសួរជនសង្ស័យ បាន សារភាព ថា ខ្លួន ពិត ជា បានលួងលោម និង បង្ខំនារីរង គ្រោះ ឈ្មោះ ឌឹម ផង់ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិ តាពេជ្រត្បូង ឃុំរក្សជ័ យ ស្រុក បាភ្នំ ខេត្ត ព្រៃវែងរំលោភ ប៉ុន្តែ នារី ជនរងគ្រោះមិនព្រម ទេីបខ្លួន សម្រេច ចិត្ត វាយ និងចាប់ជ្រមុជទឹកសម្លាប់បំបិទមាត់ ប្រាកដ មែន ។
បច្ចុប្បន្ន នាយក ដ្ឋាននគរបាលព្រហ្មទណ្ឌ បាន ប្រគល់ ជនសង្ស័យ និង សំភារៈដកហូត ជូន កម្លាំងស្នងការដ្ឋាន នគរបាល ខេត្ត ព្រៃ វែង ដេីម្បីសាកសួរ បន្ត និង ចាត់ ការ តាម នីតិវិធី ៕