ភ្នំពេញ៖ជនសង្ស័យ២នាក់បានធ្វើសកម្មភាពកាប់គាស់ទម្លុះទម្លាយ (ប្រើដំបងឈើគាស់ចំរឹងដែកបង្អួចលួចគ្រឿងសង្ហារឹម) មានតម្លៃ
ខណៈម្ចាស់ផ្ទះចាក់សោរផ្ទះទុកចោលទៅមើលចំការនៅឯ ខេត្តកំពង់ធំ។
ហេតុការណ៍ឃាត់ខ្លួននេះនៅថ្ងៃទី១៣ ខែសីហា ២០២០ ម៉ោង១៤និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០២នាក់ នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បាររអំពៅ។ក្រោយសមត្ថកិច្ចទទួលពាក្យបណ្តឹងជនរងគ្រោះនៅថ្ងៃទី១២ សីហា ២០២០។
ករណីនេះនៅផ្ទះលេខ២៩៧ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១១ សីហា ម៉ោង១៧និង០០នាទី។
ជនរងគ្រោះម្ចាស់ផ្ទះមានឈ្មោះ ហេ សុខហេង ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ ស្នាក់នៅផ្ទះកើតហេតុ។ដោយឡែកជនសង្ស័យឃាត់ខ្លួនទី១-ឈ្មោះហេង មករា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។២-ឈ្មោះឈីម សំណាង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ។ជនសង្សយ័ទាំង២នាក់ ស្នាក់នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ ជនរង គ្រោះចាក់សោទ្វារផ្ទះទុកចោល (ចំណុចកើតហេតុ)រួចទៅមើលចំការនៅ ខេត្តកំពង់ធំ ស្រាប់តែជនសង្ស័យ២នាក់ខាងលើ ផ្លោះរបងចូលបរិវេណផ្ទះ រួចនាំគ្នាយកដំបងឈើគាស់ចំរឹងដែកបង្អួច ចូលក្នុងផ្ទះជនរងគ្រោះលួច បន្ទះក្តារឈើបេង១សន្លឹក និងរូបចម្លាក់ត្រីធ្វើពីឈើបេង១គូ យកទៅលាក់ទុកនៅក្នុងព្រៃដីឡូត៍ក្បែរនោះ រួចនាំគ្នាគេចខ្លួន។ លុះដល់ថ្ងៃទី១២ សីហា ២០២០ ម៉ោង១២និង០០នាទី ជនរងគ្រោះត្រលប់មកផ្ទះវិញ ឃើញមាន ស្នាមគាស់ចំរឹងដែកបង្អួច និងឃើញបាត់គ្រឿងសង្ហារឹមខាងលើ ក៏មករាយការណ៍ប្តឹងសមត្ថកិច្ច។ រហូតដល់ថ្ងៃទី១៣ សីហា ២០២០ ម៉ោង១៤និង០០នាទី សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០២នាក់ នៅភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ រួចនាំទៅដកហូតវត្ថុតាងខាងលើ ដែលជនសង្ស័យយកលាក់ទុកក្នុងព្រៃដីឡូត៍ខាងលើ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅចាត់ការតាមច្បាប់តែម្តង។