សង្គម ៖ នារីម្នាក់ អត់ទ្រាំនឹងការឈឺចាប់ ដោយសារតែខំប្រឹងចំណាយលុយ ឱ្យសាឡនមួយ ដើម្បីកែបបូរមាត់ឱ្យបានស្អាតជាងធម្មជាតិ ប៉ុន្តែបែរជាបបូរមាត់ ក្លាយទៅជាស្ថានភាពមួយ ដ៏គួរបារម្មណ៍ទៅវិញ ហើយអ្នកដែលគាត់ ទៅទទួលសេវា កែសម្ភស្សនោះគេប្រាប់ថា មិនទទួលខុសត្រូវនោះទេ ។
យោងតាមគណនេយ្យហ្វេសបុកឈ្មោះ Yansokha Mao បានបង្ហោះនៅយប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា « ថ្ងៃនេះនាងខ្ញុំសម្រេចចិត្តទំលាយរឿងរបស់នាងខ្ញុំដោយសារតែចង់ស្អាត ខ្វះការពិចារណា អោយបានវែងឆ្ងាយ នាងខ្ញុំបានទៅផ្លុំបបូរមាត់ ប៉ុន្តែដោយសារតែខាងសាឡនខ្វះវិជ្ជាជីវៈ និងជំនាញ អោយបានច្បាស់លាស់ ធ្វើអោយខូចបបូរមាត់ រលួយ រលេះ ហេីយខាងសាឡនមិនមានទំនួលខុសត្រូវ ថែមទៀត ។
អ្វីដែលនាងខ្ញុំសរសេរនេះ ចង់អោយបងប្អូនមិត្តនារី កុំអោយដូចរូបខ្ញុំ មានវិប្បដិសេរី ដូចធ្លាក់នរកទាំងរស់។ជាចុងក្រោយ នាងខ្ញុំ សូមអរគុណដល់បងៗ សប្បុរសជន មានចិត្ត មេត្តាករុណា ចំពោះនាងខ្ញុំ » ៕