លោក Mikel Arteta អ្នកចាត់ការក្លឹប Arsenal បាននិយាយកាលពីពេលថ្មីៗនេះថា ខ្សែបម្រើ Mesut Ozil របស់លោកមិនទាន់ត្រៀមខ្លួនហើយ ក្នុងការបញ្ចេញសមត្ថភាពឲ្យអស់នោះទេ។
លោក Arteta បាននិយាយថា៖” មានរឿងជាច្រើនបានកើតទៅលើ Ozil នៅរយៈពេលប៉ុន្មានអាទិត្យចុងក្រោយនេះ អញ្ចឹងហើយខ្ញុំត្រូវតែគោរពលើម៉ោងពេលរបស់គេ និងកីឡាករផ្សេងៗទៀត ព្រោះថាពេលខ្លះពួកគេត្រូវការ ពេលបន្តិចបន្តួចសម្រាប់ពួកគេ។”
អ្នកចាត់ការរូបនេះបានបន្តថា៖” ណាមួយ ខ្ញុំជាមនុស្សម្នាក់ដែលទាមទារចង់ឲ្យគេបញ្ចេញសមត្ថភាពឲ្យអស់ អញ្ចឹងហើយពេលណាគេគិតថាគេអាចធ្វើបាន នោះខ្ញុំដាក់គេចូលវិញភ្លាម។”
គួរបញ្ជាក់ផងដែរថា Ozil មិនបានចូលរួមប្រកួតមួយតទល់នឹងក្លឹប Manchester City កាលពីថ្ងៃពុធ ទី១៧ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ៕