Premier League បានធ្វើការប្រកាសជាផ្លូវការហើយ ដោយអនុញ្ញាតឲ្យក្លឹបនីមួយៗ ប្ដូរកីឡាករបាន ៥នាក់ក្នុងមួយប្រកួតនៅក្នុងរដូវកាលឆ្នាំ ២០១៩/២០នេះ។
ក្លឹបនីមួយៗក្នុងលីគកំពូលមួយនេះ បានប្រជុំឯកភាពគ្នា ដោយ ការប្ដូរកីឡាករបាន រហូតទៅដល់ ៥នាក់នេះ នឹងចាប់ផ្ដើមមានចាប់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ នៅពេលការប្រកួតចាប់ផ្ដើមឡើងវិញ។
មិនតែប៉ុណ្ណោះ ក្នុងការប្រជុំនេះក៏បានឯកភាពគ្នា អនុញ្ញាតឲ្យមានចំនួនកីឡាករបម្រុងខ្ពស់បំផុតពី ៧នាក់ រហូតទៅដល់ ៩នាក់ទៀតផងក្នុងរដូវកាលមួយនេះ។
គួរបញ្ជាក់ផងដែរថា ការអនុញ្ញាតឲ្យប្ដូរកីឡាករ បាន៥នាក់ ក្នុងមួយប្រកួតបែបនេះ ធ្វើឡើងដើម្បីជួលដល់កីឡាករ ដែលត្រូវលេងញឹកញាប់នៅពេលការប្រកួតត្រលប់មកវិញ៕