ភ្នំពេញ៖ ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ វេជ្ជបណ្ឌិត គា ច័ន្ទ តុលា ប្រធាន សមាគមគ្រូពេទ្យដើម្បីប្រជាជនខ្មែរ បានដឹកនាំសមាជិក នាំយកថវិការ ស្ព្រាយសំលាប់មេរោគ និងទឹកលាងដៃស្ងួត ចំនួន 2000ដប ដែលបានមកពីកាចូលរួមពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ទៅ ចែក ជូនប្រជាពលរដ្ឋ និងផ្តល់ជូន ស្ថាប័នសំខាន់ៗដែលជាកងទ័ពជួរមុខកំពុងប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19មកលើបងប្អូនប្រជាពលរដ្ឋខ្មែរយើង។
គោលដៅដែលបានផ្តល់ជូនរួមមាន ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ អធិការដ្ឋានពោធិ៍សែនជ័យ និងបានចូលរួម ជាថវិកា ជាមួយរាជរដ្ឋភិបាលនៅទីស្តីកាគណរដ្ឋមន្រ្តី ព្រមទាំងចែកស្រ្ពាយសំលាប់មេរោគ ជូនប្រជាពលរដ្ឋតាមនៅតាមផ្លូវផងដែរ។ សកម្មភាពនេះគឺជាការួមចំណែកជាមួយរាជរដ្ឋភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋ ដែលសម្តេចតែងតែយកចិត្តទុក្ខដាក់ព្រួយបារម្មពីសុខទុក្ខប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ ។
លោក វេជ្ជបណ្ឌិត បានលើកឡើងថា ជំងឺ covid-19នេះជាជំងឺមួយថ្មីដ៏កាចសាហាវដែលរាលដាលពាសពេញពិភពលោកហើយធ្វើអោយមនុស្សរាប់មុឺននាក់បានស្លាប់ដូច្នេះយើងទាំងអស់គ្នាត្រូវតែចេះកាពារខ្លួនយើងតាមការណែនាំរបស់ក្រសួងសុខាភិបាលកុំឱ្យឆ្លងជំងឺនេះគឺមានន័យថាយើងស្រលាញ់អាយុជីវិតយើងនិងក្រុមគ្រួសាររបស់យើង យើងត្រូវដឹងថាការការពារជំងឺនេះគឺងាយស្រួលដែលយើងអាចធ្វើបាន តែបើយើងឈឺជំងឺនេះវិញ វាងាយឆ្លងទៅមនុស្សដែលអ្នកស្រលាញ់ហើយពិបាកព្យាបាលណាស់អាចគ្រោះថ្នាក់ដល់អាយុជីវិត។
ការចូលរួម ទប់ស្កាត់ កុំឱ្យជំងឺនេះរាលដាលគឺជាការងាររួមដែលយើងជាប្រជាពលរដ្ឋចាំបាច់ត្រូវសហការណ៍ជាមួយរាជរដ្ឋភិបាល និងក្រសួងសុខាភិបាលដើម្បីជាសផុតពីជំងឺនេះទាំងអស់គ្នា។ លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា សមាគមនឹងរៀបចំស្ព្រាយយ៉ាងតិច 10000ដប បន្ថែមទៀត សម្រាប់ផ្តល់ជូនស្ថាប័នសំខាន់ៗ និងប្រជាពលរដ្ឋខ្មែរដើម្បីទប់ស្កាត់នឹងជំងឺCovit-19៕