ពិធីសម្ពោធដាក់លក់ផលិតផល SkinClear Fiber Drinks
និងការចុះកុងត្រាជាមួយពិធីករ កែវ សុវណ្ណារ៉ា ជា Brand Ambassador របស់ក្រុហ៊ុន Big Mega distribution co,ltd
នៅល្ងាចថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ២០២០ ក្រុមហ៊ុន Big Mega distribution បានសម្ពោធដាក់អោយលក់ផលិតផល Skin Clear Fiber Drink នៅ Le Grand Palais Boutique Hotel ដែលមានការចូលរួមជាមួយអ្នកតំណាងចែកចាយនិងតារាល្បីៗជាច្រើន ដូចជា អ្នកនាងកែវ សីហា អ្នកនាង ស៊ីណាត លោក ហុង វាសនា ប្អូនស្រី រ៉ន ចាន់ឌីន កញ្ញា ដាលីន ប្អូនប្រុស ធួន ដាណុច និង លឹម ដារាជ កញ្ញាទីទី និងតារាល្បីៗជាច្រើនរូបទៀត ហើយអ្វីតែកាន់តែពិសេសនោះក្រុមហ៊ុន Big Mega distribution co,LTD បានចុះកុងត្រាជាមួយពិធីកររូបស្រស់សង្ហា សំដីផ្អែម នឹងកំពុងមានហាងឆេងខ្ពស់នោះគឺ កែវ សុវណ្ណារ៉ា ជាBrand Ambassador ជាមួយគ្នានេះដែរ លោក កែវ សុវណ្ណារ៉ា បានអោយដឹងថា លោកពិតជារីករាយ ក្នុងការទទួលតំណែងជា Brand Ambassador របស់ក្រុមហ៊ុនBig Mega distribution ព្រោះដោយសាររូបលោកផ្ទាល់ បានប្រើជាមួយផលិតផលនេះ មុនគេហើយទទួលបានប្រសិទ្ធភាព មិនគួរអោយជឿ
ដែលរូបលោកផ្ទាល់ បានឡេីងទម្ងន់ទៅដល់ ៩០ គឺឡូ បន្ទាប់ពីលោកប្រើអស់រយះពេលមួយខែជាង ស្រករហូតទៅដល់ ៨គីឡូ ហើយអ្វីរិតតែពិសេសជាងនេះទៅទៀតផលិតផលនេះមានការទទួលស្គាល់ដោយ ក្រសួងសុខាភិបាល ខ្មែរ-ម៉ាឡេស៊ី និងបច្ចេកវិជ្ជាពីប្រទេសជប៉ុន ជាផលិតល្អត្រឹមត្រូវអាចញ៉ាំនឹងចែកចាយលក់បន្តបានដោយមិនប៉ះពាល់ដល់សុខភាព និងជួយបញ្ចេញជាតិពុលនៅក្នុងខ្លួន សម្រួលដល់ការបន្ទោបង់ ការឡើងទម្ងន់ ដុតរំលាយជាតិខ្លាញ់ក្នុងខ្លួន ប្រឆាំងអុកស៊ីតកម្ម ដើម្បីការពារពីជំងឺផ្សេងៗ និងចាំបាច់បំផុតសម្រាប់ស្បែក និងសុខភាព ។