(ណៃស៍)៖ ម្ចាស់គ្រងតំណែងពានរង្វាន់ជើងឯកប្រណាំងម៉ូតូពិភពលោក កីឡាករ Fabio Quartararo នឹងបន្តប្រណាំងឲ្យក្រុម Yamaha រហូតដល់ដាច់ឆ្នាំ២០២៤, នេះបើតាមការប្រកាសពីក្រុម ដែលប្រណាំងនៅព្រឹត្តិការណ៍ MotoGP នាថ្ងៃព្រហស្បតិ៍នេះ, នាំឲ្យមានការបញ្ចប់នូវការប្រមើល អស់រយៈពេលជាច្រើនខែ អំពីអនាគតរបស់លោក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២នេះ។
Quartararo, ដែលបច្ចុប្បន្នកំពុងនាំមុខគេ នៃជើងឯកប្រណាំងម៉ូតូ ដោយមាន៨ពិន្ទុនោះ, មានពាក្យចចាមអារ៉ាមថា បានពិភាក្សាជាមួយក្រុមហ៊ុនផលិតម៉ូតូផ្សេងទៀត ដែលប្រណាំងក្នុងព្រឹត្តិការណ៍ MotoGP។
កីឡាករវ័យ២៣ឆ្នាំ, ដែលបានឈ្នះការប្រណាំងចំនួន៦លើក និងបានឡើងវេទិកាចំនួន១៤ដង ជាមួយនឹងក្រុម Yamaha ក្នុងរដូវកាល២០២១ និងនៅរដូវកាល២០២២ គិតមកដល់ពេលនេះ បានក្លាយជាជនជាតិបារាំងដំបូងគេ ដែលបានឈ្នះពានរង្វាន់ជើងឯកពិភពលោក MotoGP កាលពីឆ្នាំមុន៕