សៀមរាប៖ អ្នកជំនាញ ទទួលបន្ទុកការជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរ បានឱ្យដឹងថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត អាចនឹងត្រូវអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរឆ្លងកាត់ឡើងវិញ ចាប់ពីខែសីហា ឆ្នាំ២០២១ខាងមុខ។
ការអះអាងបែបនេះ គឺបន្ទាប់ពីកិច្ចប្រជុំបច្ចេកទេសរវាងអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន បានសម្រេចផែនការបច្ចេកទេសជួសជុល នាពេលថ្មីៗនេះ។
អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ក៏នៅតែបន្តការជួសជុលស្ពានហាលនេះរហូតដល់រួចរាល់ទាំងស្រុងទៅតាមការគ្រោងទុក។ សូមជម្រាបថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ចាប់ផ្ដើមជួសជុលកាលពីឆ្នាំ២០១៦៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា