ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ កញ្ញា ២០២០ នៅការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខ ក្រុមជនសង្ស័យដែលតែងធ្វើសកម្មភាពឆក់កាបូប ទូរស័ព្ទ និងមានប្រើប្រាស់អាវុធខុសច្បាប់ ក្រោយកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួនបានកាលពីថ្ងៃ ២៦ កញ្ញា ២០២០កន្លងទៅនេះ នៅចំណុចផ្ទះសំណាក់កាកា សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យសមត្ថកិច្ចបង្ហាញមុខ១.ឈ្មោះជិន រស្មីហៅម៉ីអាយុ២៧ឆ្នាំមុខ របរលក់ដូរ នៅផ្ទះលេខ១០Fផ្លូវលេ៦៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ,២.ឆែម ស័ក្តសុខគា ហៅសាក់អាយុ២២ ស្នាក់នៅផ្ទះជួលតាមផ្លូវរថភ្លើងភូមិបឹងស្រឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ, ៣.សេន ណាខិនអាយុ១៧ ឆ្នាំស្នាក់នៅភូមិបឹងស្រឡាង សង្កាត់ឫស្សីកែវខណ្ឌឬស្សីកែវនិង៤.ឈ្មោះលាង រតនាហៅតូចអាយុ១៧ឆ្នាំស្នាក់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមលោកវរះសេនីយ៍ឯកប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានឲ្យដឹងថាជនសង្ស័យទាំង៤នាក់ត្រូវបានកម្លាំងរបស់លោក ស្រាវជ្រាវ ឃាត់ខ្លួន បានកាលពីរសៀលថ្ងៃ ទី២៦ ខែ កញ្ញា ឆ្នាំ ២០២០ នៅក្នុងបន្ទប់ផ្ទះសំណាក់កាកា ក្នុងភូមិ ក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែ វខណះពេល ដែល ជួបប្រមូលផ្តុំចេញមុនពេលចេញធ្វើសកម្មភាព ។នៅពេលឃាត់ខ្លួន ដកហូតបានកាំភ្លើងខ្លី ម៉ាកកា៥៩ មួយដើមមានគ្រាចំនួន២គ្រាប់ ,ម៉ូតូ១គ្រឿង ព្រមទាំងសម្ភារះសម្រាប់ប្រើប្រាស់មួយចំនួន។
លោកវរះសេនីយ៍ ឯកប៊ុន សត្យា បានបន្តអោយដឹងទៀតថា ជនសង្ស័យ ជាមុខ សញ្ញា លួចមានស្ថានទង្ងន់ទោសដោយសារការប្រព្រឹត្តិអំពើហឹង្សាដោយមានអាវុធខ្លី(ឆក់ប្រដាប់អាវុធ)យ៉ាងសកម្ម។ដោយមានការស្រាវជ្រាវសមត្ថកិច្ច បង្ក្រាបបានទាំងសំបុកនៅក្នុងផ្ទះសំណាក់។តាមចម្លើយសារភាព ជនសង្ស័យ បានធ្វើសកម្មភាពឆក់ចំនួន ៣លើក។ជនសង្ស័យ ត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមច្បាប់៕