សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា សម្លឹងឃើញកីឡាការិនីថ្នាលល្អៗបន្ថែមទៀតហើយតាមរយៈការប្រកួតពានរង្វាន់ អន្តរក្លឹប ដែលធ្វើឡើងកាលពីម្សិលមិញនៅទីលានហ្វឹកហាត់របស់ខ្លួនក្នុងពហុកីឡដ្ឋានជាតិ។
លោក ប៉ាល ជីវ័ន្ត ដែលជាគណៈកម្មការរៀបចំការប្រកួតមួយរូប និងជាគ្រូជំនួយជម្រើសជាតិឈុតធំបានឲ្យដឹងថា តាមរយៈការប្រកួតពានរង្វាន់អន្តរក្លឹប លើកនេះគឺមើលឃើញកីឡាការិនីដែលចូលរួមមានសមត្ថភាពរីកចម្រើនច្រើនជាពិសេសថ្នាលថ្មីៗមកពីតាមខេត្តតែម្ដង។ កីឡាការិនីទាំងនោះមានភាពរីកចម្រើនទៅតាមកម្រិតរបស់ពួកគេ ក្នុងនាមជាគ្រូមួយរូបគឺអាចទទួលយកបាន នឹងអាចយកមកបណ្ដុះបណ្ដាលបន្ថែមទៀតបាន។