ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការឧបត្ថម្ភសាច់ប្រាក់ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ និងកម្មវិធីឧបត្ថមសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ នេះបើយោតាមសេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។
សេចក្តីប្រកាសនោះបានប្រាប់ទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជាក្រសួងសាមីធ្វើលើកិច្ចការងារនោះ។ ការផ្អាកនេះដោយយោងតាមចំណារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕ ប្រភព៖https://www.cnc.com.kh/detail/news/9439