កំពង់ស្ពឺ ៖ ក្រុមមការងារចល័តរបស់ក្រសួង ដឹកនាំដោយ ឯកឧត្តម សេង ឈួន អមដំណើរ ឯកឧត្តមគឹម សាន់ អនុរដ្ឋលេខាធិការ លោកប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំត្រួតពិនិត្យ យានយន្តលើសទម្ងន់កម្រិតកំណត់ ប្រធានស្ថានីយជញ្ជីងកណ្តោលដុំ និងប្រធានស្ថានីយពោធិ៍ថ្មី នៅថ្ងៃសុក្រទី ទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានចុះត្រួតពិនិត្យ យានយន្តដឹកជញ្ជូន លើផ្លូវជាតិលេខ ៤៤ នៅខេត្តកំពង់ស្ពឺ ។
ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារត្រួតពិនិត្យ រថយន្តដឹកខ្សាច់ចំនួន១០គ្រឿង និងឃាត់បានរថយន្តដឹកលើសទម្ងន់ចំនួន៩គ្រឿង ដែលដឹកលើសទម្ងន់ ចាប់ពី ០៦តោន ដល់ ១៩តោន។
ក្នុងកិច្ចប្រតិបត្តិការណ៍នេះ ឯកឧត្តមគឹម សាន់ ក៏បានពន្យល់ណែនាំដល់ម្ចាស់រថយន្ត ឲ្យយល់ពីច្បាប់ នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឲ្យដឹកជញ្ជូន លើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់ បានបង្កមហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ។ កិច្ចប្រតិបត្តិការនេះ បានបញ្ចប់នៅវេលា ម៉ោង៥ល្ងាច នៅថ្ងៃដដែល ៕