ព្រះសីហនុ ៖ ជនសង្ស័យជនជាតិចិនចំនួន២នាក់ ត្រូវបានកម្លាំងការិយាល័យ បទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ធ្វើការបង្ក្រាបបាន ករណីជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន នៅ ចំណុចក្រុម៦ ភូមិ ៣ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ។
ក្នុងប្រតិបត្ដិការ ចុះបង្ក្រាបគ្រឿងញៀននេះ កម្លាំងអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិចិន ចំនួន២នាក់ រួមមាន៖
ទី១៖ ឈ្មោះសៀវ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ និងទី២៖ ឈ្មោះចាំង អោទី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្នក្រុម៦ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ដោយដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញ កំពុងសាកសួរ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ៕