ជប៉ុន៖ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសលាលែងពីតំណែងជាផ្លូវការ ដោយសារបញ្ហាសុខភាព។ លោកអាបេ បានថ្លែងដូច្នេះនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃសុក្រទី២៨ ខែសីហា ឆ្នាំ២០២០នេះ។
លោក អាបេ មានបញ្ហាជំងឺទាក់ទងនឹងពោះវៀន អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែស្ថានភាពជំងឺរបស់លោក ទើបតែធ្វើទុក្ខខ្លាំងនៅពេលមួយរយៈចុងក្រោយនេះ។
ក្នុងសន្និសីទសារព័ត៌មាន លោក អាបេ បានបញ្ជាក់ទាំងទឹកភ្នែកថា លោកនឹងបន្តទុកពេលដើម្បីព្យាបាលជំងឺ។ ចំណែកបេក្ខភាពបន្តតំណែងនាយករដ្ឋមន្ត្រី នឹងសម្រេចដោយការជ្រើសតាំងរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) ដោយលោកមិនអាចបញ្ជាក់បាននោះទេ។ លោក អាបេ ក៏បានអរគុណដល់ប្រជាជនជប៉ុន ដែលបានជឿជាក់លើលោក ក្នុងការដឹកនាំប្រទេសជប៉ុនកន្លងមក៕