ចូលរួមអបអរសាទរចំពោះអ្នកខេត្តព្រៃវែង ព្រោះរដ្ឋាភិបាលបានរៀបចំប្លង់រួចរាល់ហើយក្នុងការសាងសង់ផ្លូវថ្មីមួយ ដោយតភ្ជាប់ពីខេត្តព្រៃវែងមកកាន់ទីក្រុងភ្នំពេញ កាន់តែជិតជាងមុនបើគិចពីចម្ងាយពិតប្រាកដគឺមានរយៈចម្ងាយមិនដល់៥០គីឡូម៉ែត្រទេ។
យោងតាមការបង្ហោះរបស់លោក ទួន សុគន្ថា នាយករងរដ្ឋបាលសាលាខេត្តព្រៃវែងកាលពីម្សិលមិញនេះបានឱ្យដឹងថាគម្រោងផ្លូវថ្មី ពីឃុំថ្ម គ ស្រុកល្វាឯម ទៅកាន់ក្រុងព្រៃវែង(ឃុំថ្មគ ទៅ ព្រែកអន្ទះ ចូលក្រុងព្រៃវែង) នឹងត្រូវសាងសង់ក្នុងពេលឆាប់ៗនេះ។
ចំពោះចម្ងាយពីព្រៃវែងមកកាន់ទីក្រុងភ្នំពេញនេះលោកបានសរសេរបញ្ជាក់ថា “ភ្នំពេញ-ព្រៃវែង មិនដល់៥០គីឡូម៉ែត្រផង”។
សម្រាប់គម្រោងផ្លូវថ្មីស្រឡាងនេះ លោកបានបន្ថែមទៀតថា មិនមែនតែខេត្តព្រៃវែងទេដែលទទួលបានផលប្រយោជន៍ផ្លូវនេះ នៅមានខេត្តចំនួន៦ទៀតដែល អាចធ្វើដំណើរឆ្លងកាត់ផ្លូវកាត់ថ្មីនេះ ក្នុងនោះរួមមាន ខេត្តស្វាយរៀង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរតនៈគីរី ផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រវែងនៃផ្លូវជាតិថ្មីនេះ គឺរដ្ឋាភិបាលសាង់សង់ត្រឹមតែ២៣,៨ គីឡូម៉ែត្រតែប៉ុណ្ណោះ។ហើយលោក សុគន្ថា ក៏បានបញ្ជាកើដែរថា គម្រោងនេះនឹងមានការស្ថាបនាសាងសង់ក្នុងពេលឆាប់ៗនេះ។
គួរកត់សម្គាល់ផងដែរថា នេះជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ វិស័យអចលនទ្រព្យ ពិសេសគឺផ្នែកដីធ្លីដែលស្ថិតនៅតាមតំបន់ទាំងនេះ។