ភ្នំពេញ ៖ ជនសង្ស័យ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនដ៏ធំ បានបាញ់រះតដៃជាមួយសមត្ថកិច្ច បង្កភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៩និង៣០នាទីយប់ ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រសាសន៍ របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀនខាងលេី គឺឃាត់ខ្លួនជនសង្ស័យបាន២នាក់ ក្រោយពីជនសង្ស័យបានផ្ទុះអាវុធចំនួន៥គ្រាប់ ឯសមត្ថកិច្ចបាញ់ការពារខ្លួនចំនួន៣គ្រាប់ ។
ជាមួយគ្នានោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានឲ្យដឹងដែរថា ករណីនេះ ជាបទល្មើសគ្រឿងញៀន ដែលសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន បានតាមប្រមាញ់ជនសង្ស័យ តែពួកគេបានបាញ់ មកលើសមត្ថកិច្ច កំពុងឡោមព័ទ្ធ ។ បច្ចុប្បន្ន ជនសង្ស័យចំនួន២នាក់ ត្រូវបានបញ្ជូនទៅធ្វេីការសាកសួរ នៅមន្ទីប្រឆាំងគ្រឿងញៀន និងកម្លាំងសមត្ថកិច្ចចំរុះ កំពុងតែឡោមពទ្ធ័បន្ត នៅទីតាំងកើតហេតុ ៕