ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ០៧និង០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យ លោកស្រី នូ ថាវរី អភិបាលរងខណ្ឌដូនពេញ និងដោយមានការចូលរួមពី លោកស្រី ហេង សុខគង់ ភរិយាលោកអភិបាល បានដឹកនាំមន្ត្រីក្រោមឱវាទ រួមទាំងពីបុគ្គលិកក្រុមហ៊ុនស៊ីនទ្រី ចូលរួមយុទ្ធនាការបោសសម្អាត និង ធ្វើអនាម័យ តាមច្រាំងទន្លេ ផ្លូវថ្មើរជើង និង សួនច្បារ មុខព្រះបរមរាជវាំង ។
គោលបំណង នៃកាបោសសម្អាត និង ធ្វើអនាម័យតាមតាមច្រាំងទន្លេផ្លូវថ្មើរជើង និងសួនច្បារមុខព្រះបរមរាជវាំង នេះគឺដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យបរិស្ថានតាមទីសាធារណ: ក្នុងទីក្រុងនិងចង់បង្ហាញអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចេះស្រលាញ់បរិស្ថាន និងទុកដាក់សំរាមអោយបានត្រឹមត្រូវនៅតាមទីសាធារណៈផ្សេងៗ ដ៏ដូចជាតាមច្រាំងទន្លេ ដើម្បីចូលរួមលើកកម្ពស់សោភ័ណភាព អនាម័យ បរិស្ថានតាមទីសាធារណ: ក៏ដូចជាតាមច្រាំងទន្លេ ឲ្យកាន់តែល្អប្រសើរ ។