ភ្នំពេញ. ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពពីមុន ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ដេញឃាត់យកមកសាកសួរ ខណះជនសង្ស័យបង្ហោះម៉ូតូចុះឡើង ក្រោយការសាកសួរជនសង្ស័យបានសារភាពថាពួកខ្លួនធ្លាប់ធ្វើសកម្មភាពចំនួន៥លើកពិតប្រាដកមែន។
ហេតុការណ៍ឃាត់ខ្លួននេះ នៅវេលាម៉ោង១និង១០នាទី ថ្ងៃទី ២ សីហា ២០២០ នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យទី១.ឈ្មោះ ពេជ្រ សាវ៉េត អាយុ២០ឆ្នាំ ទីលំនៅ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនAD (ឃាត់ខ្លួន)។
ទី២.ឈ្មោះ វង្ស ចាន់សុវណ្ណបូរី អាយុ២០ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅមុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ចំពោះទូរស័ព្ទដែលពួកគេធ្លាប់ឆក់បានកន្លងមកមានម៉ាកOPPO និងម៉ាកVIVO ។ម៉ូតូ១គ្រឿងម៉ាកHonda C125ស៊េរី ២០២០ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1HY-5858 ជារបស់ជនសង្ស័យ។
តាមប្រភពពី សមត្ថកិច្ចបានឲដឹងថា នៅវេលាម៉ោងខាងលើ នកម្លាំងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅជិះល្បាតដល់ចំណុចផ្លូវបេតុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ឃេីញជនសង្ស័យជិះម៉ូតូបង្ហោះភ្លាមនោះកម្លាំងបានសហ
ការជាមួយកម្លាំងអង្គរក្សដែលប្រចាំនៅគោលដៅបានដេញតាមឃាត់ខ្លួនជនសង្ស័យបានយកមកសាកសួរនៅ អធិការដ្ឋាននគរបាលក្រុងតាខ្មៅ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះពេជ្រ សាវ៉េត បានឆ្លេីយសារភាពថាខ្លួននិងបក្ខពួកពិតជាធ្លាប់បានធ្វេីសកម្មភាពឆក់ទូរ
ស័ព្ទរបស់ជនរងគ្រោះ០៥នាក់មិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទចំនួន០៥គ្រឿង៥លើកពិតប្រាកដមែន។ ករណីនេះកម្លាំងផ្នែកយុត្តិធម៌ក្រុងតាខ្មៅកំពុងបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធី។