ភ្នំពេញ ៖ បុរសជនជាតិវៀតណាមម្នាក់ បានឆក់ស្លាប់ ខណៈឆក់ត្រី បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង ០៤និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ ចំណុចរោង បូបខ្សាច់មួយកន្លែង ស្ថិតនៅតាម បណ្ដោយផ្លូវលំ ក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្ខា រាជធានីភ្នំពេញ ។
សពឈ្មោះ ផាម ទឹង អាយុ៥៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកម្មករដូចគ្នា បានឲ្យដឹងថា នៅមុនពេលកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ វេលាម៉ោង ជាង១១ថ្ងៃត្រង់ ជនរងគ្រោះបានសម្រាក ហូបបាយ លុះដល់បាយរួច ជនរងគ្រោះ បានយកសម្ភារៈទៅឆក់ត្រី ដើម្បីធ្វើជាម្ហូបពេលល្ងាច ។ លុះដល់ម៉ោងធ្វើការ មិនឃើញមកវិញ ទើបនាំគ្នាដើររកមើល ក៏ស្រាប់តែប្រទះឃើញ ដេកស្លាប់ ជាប់និងសម្ភារៈឆក់ត្រី នៅបឹងជិតកន្លែង គាត់បូមខ្សាច់នោះ ប្រហែលជា៥០ម៉ែត្រ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចកោសល្យវិច័យ លើសាកសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារ ឆក់ពិតប្រាកដមែន រួចសាកសព ត្រូវក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី ៕