ភ្នំពេញ ៖ បាញ់ផ្អើលចំនួន៥គ្រាប់ ដែលបង្ករឡើងដោយក្មេងទំនើង១ក្រុម បាញ់គំរាមទៅលើក្មេងទំនើង១ក្រុមទៀតដែលយកដុំ ថ្មគប់ បង្ករឲមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចេញ អន្តរាគមន៍ ។
ហេតុការណ៍បាញ់បោះសេរីនេះ នៅវេលា ម៉ោង១១ និង៣០នាទី យប់ថ្ងៃព្រហស្បតិ៏ ទី៤ ខែមិថុនាឆ្នាំ២០២០ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ២០២ ត្រង់ចំណុចមុខអនុវិទ្យាល័យចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកេីតហេតុគេឃេីញយុវជនមួយក្រុមជិះម៉ូតូចំនួន២គ្រឿងមានគ្នា៤នាក់(មិនចាំម៉ាកនិងស្លាកលេខ)បានឈប់ទិញនំពពារ ដែលលក់នៅកន្លែង ចំណតរថយន្តក្រុងមុខរបងសាលាចតុមុខ ហេីយបានស្រែកថាឲ្យក្រុមយុវជនមួយក្រុមទៀតដែលជិះម៉ូតូ៣គ្រឿងមានគ្នា៤ទៅ៥នាក់ដែលកំពង់ធ្វេីដំណេីរស្របទិសគ្នាពីត្បូងទៅជេីង គ្រាន់តែស្រែកថាភ្លាម ក្រុមយុវជមដែលជិះម៉ូតូ៣គ្រឿង បានបកក្រោយវិញបំរ៉ុងចូលសួរ ស្រាប់តែភាគីដែលឈប់ទិញនំបានយកដុំថ្មគប់ទៅក្រុមនោះបណ្ដាលឲ្យត្រូវម៉ូតូមួយគ្រឿង ធ្វើឲ្យភាគីដែរគេគប់ដុំថ្មនោះ ខឹងបានដកកាំភ្លេីងខ្លីបាញ់ឡេីងលេីចំនួន៣គ្រាប់ ហេីយដេញ ក្រុមដែលប្រេីដុំថ្មរត់ចែកជេីងគ្នាដោយម្នាក់រត់ផ្លោះរបងចូលសាលា និង៣នាក់ទៀតរត់ចូលហាង(បបរស)ដែលនៅក្បែនោះ ហេីយក្រុមដែលមានកាំភ្លេីងក៍បានបាញ់បន្ថែមចំនួន២គ្រាប់ទៀត រួចបេីកម៉ូតូគេចបាត់ស្រមោល និងបន្សល់ទុកម៉ូតូ២គ្រឿងរបស់ភាគីខាងគប់ដុំថ្ម ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចខណ្ឌដូនពេញ បានចុះមកដល់កន្លែងកេីតហេតុ បានយកម៉ូតូទាំង២គ្រឿងទៅរក្សាទុក និងរុករកឃាត់ខ្លួនយុវជនម្នាក់ទៅសួរនាំនៅប៉ុស្តិ៍ ក្រោយសួរនាំរួចុវជននោះបានសារភាពថា ពិតជាបានគប់ដុំថ្មទៅលេីភាគីម្ខាងទៀតពិតប្រាកដមែន ទេីបសមត្ថកិច្ចចាត់ការតាមនិតិវិធីច្បាប់បន្ត ។ចំណែកក្រុមផ្ទុះអាវុធ សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីស្វែងចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕