កំពង់ស្ពឺ ៖ មនុស្សចំនួន២នាក់ បានបាត់បង់ជីវិត និង៣នាក់ទៀត កំពុងសង្គ្រោះ ក្នុងករណីបរិភោគត្រីកំពត កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចលំនៅដ្ឋាន ភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចឱ្យដឹងថា អ្នកស្លាប់មានឈ្មោះ ១ ឈ្មោះ យុង ង៉ែត ភេទប្រុស អាយុ៤២ឆ្នាំ ស្លាប់ក្រោយ ពេលដឹកទៅព្យាបាល នៅមណ្ឌលសុខភាព ២ ឈ្មោះ ហុង សារ៉ាត ហៅប៉ែ អាយុ៣៥ឆ្នាំ ស្លាប់ភ្លាមៗ ក្រោយពេលហូបរួច និង៣នាក់ទៀត ត្រូវបានសង្រ្គោះរួចផុតពីគ្រោះថ្នាក់ និងជាសះស្បើយហើយ ។ អ្នកទាំង៥ ជាសាច់ញាតិនឹងគ្នា រស់នៅចំណុចភូមិឃុំ កើតហេតុខាងលើ ។
ប្រភពបានបន្តទៀតថា ក្រោយពីមានមនុស្សពុល រណូករណែលរួចមក ម្ហូបនោះបានយកទៅជះចោល រួចត្រូវសត្វមាន់និងឆ្កែស៊ី ក៏ងាប់មាន់ចំនួន៧ក្បាល និងឆ្កែ១ក្បាល ផងដែរ ។ ក្រោយសមត្ថកិច្ច បានធ្វើកោសល្យវិច័យ រួចសន្និដ្ឋានថា មនុស្សដែលស្លាប់ទាំង២នាក់នោះ ពិតជាស្លាប់ដោយសារ ពុលត្រីកំពត ពិតប្រាកដមែន ៕