ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាបើកម៉ូតូយ៉ាងលឿនទៅបុកកង់បីឥណ្ឌាបណ្តាលឲ្យក្រឡាប់ផ្ងារមួយចំហៀង រងរបួសស្រាល ២នាក់ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃព្រហស្បតិ៏ ទី២១ ខែឧសភាឆ្នាំ២០២០ត្រង់ចំណុចខាងលិចចំការព្រីងប្រមាណ១០០ម៉ែត្រក្នុងភូមិច្រែស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។
អ្នកបើកកង់បីមានឈ្មោះ សំ រីម ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកកង់បីឥណ្ឌា ស្នាក់នៅបន្ទប់ជួលជិត សាលា១០០ខ្នង ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។មានស្រុកកំណើតនៅភូមិសាមគ្គី ឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង។បើកកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខព្រៃវែង1P.8431 រងរបួសស្រាល។
អ្នកបើកម៉ូតូមានឈ្មោះ កែវ មិនា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកាន់ឃ្លាំង ដេគ័រ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។មានស្រុកកំណើតនៅភូមិបារាយណ៏ ឃុំបារាយណ៍ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ជិះម៉ូតូម៉ាកឌ្រីមសង់ C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GL.0254ជិះតែម្នាក់ឯងស្រវឹងស្រារងរបួសស្រាល។
តាមការរៀបរាប់របស់ម្ចាស់កង់បីបានប្រាប់ឲ្យដឹងថាដំបូងឡើយគាត់បានបើកតាមបណ្ដោយផ្លូវ ២០១១ទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងបើកបរដោយយុវជនម្នាក់យ៉ាងលឿនស្របទិសគ្នាបានមកបុកកង់បីគាត់ពីក្រោយបណ្ដាលឲ្យដួលម៉ូតូ និងកង់បីឥណ្ឌា ក្រឡាប់ផ្ងារជើងមួយចំហៀង។អ្នកទាំងពីររងរបួសស្រាល ។ម៉ូតូរងការខូចខាតផ្នែកខាងមុខបាក់កាំបាក់ខ្នងយ៉ាងដំណំ ចំណែកឯកង់បីឥណ្ឌាកំពិតផ្នែកខាងក្រោយបន្តិចបន្ទួច។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់ក៏ឲ្យភាគីទាំងសង្ខាងសម្របសម្រួលគ្នា ភាគីទាំង២ ដោយមិនចង់រុំខាន ដល់សមត្ថកិច្ច ក៏ឲ្យសមត្ថកិច្ចទៅវិញ ហើយភាគីទាំង២ក៏ចរចារគ្នាបន្តទៅទៀត ខាងម៉ូតូក៏សុខចិត្តយកកង់បីឥណ្ឌាទៅជួសជុលឲ្យនៅពេលព្រឹកដើម្បីបញ្ចប់រឿង៕